នាព្រឹកថ្ងៃពុធ ១ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការរៀបចំកិច្ចប្រជុំសម្រាប់ពិភាក្សាលើសេចក្តីណែនាំសម្រាប់អនុវត្តឧបករណ៍ និងយន្តការពិគ្រោះយោបល់នៃយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ ២០១៩-២០២៣ ដែលរៀបចំដោយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, ក្រុមការងារបច្ចេកទេសចម្រុះ, ប្រធានតំណាងប្រចាំប្រទេសរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនិងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់ពីគ្រប់វិស័យ។ គោលដៅចម្បងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ, ពិភាក្សាព្រមទាំងទទួលមតិយោបល់ និងអនុសាសន៍បន្ថែមពីស្ថាប័នពាក់ព័ន្ធលើឧបករណ៍ និងយន្តការ ពិគ្រោះយោបល់ នៃយុទ្ធសាស្រ្ត ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ។

       សូមបញ្ជក់ថា យុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ត្រូវបានសម្រេចដាក់ឲ្យអនុវត្តជាផ្លូវការតាម រយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០៣ សសរ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។ គោលដៅចម្បងនៃយុទ្ធសាស្រ្តនេះ គឺបន្តលើក កម្ពស់ស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ ក្នុងបរិការណ៍នៃការប្រែប្រួលឆាប់រហ័សនៃនិម្មាបនកម្មសកល និងក្នុងប្រទេស សម្រាប់រួមចំណែកគាំទ្រដល់ការ អនុវត្តគោលដៅអាទិភាព ក្នុងកិច្ចអភិវឌ្ឍន៍ជាតិដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ ។

       យុទ្ធសាស្រ្តនេះ បានកំណត់ឧបករណ៍ និងយន្តការពិគ្រោះយោបល់មួយចំនួនដើម្បីពង្រឹងភាពជាដៃគូជាមួយតួអង្គអភិវឌ្ឍន៍ទាំងអស់និងលើក កម្ពស់តម្លាភាព, គណនេយ្យភាព និងស័ក្តិសិទ្ធិភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។ សេចក្តីព្រាងសេចក្តីណែនាំសម្រាប់អនុវត្តឧបករណ៍ និងយន្តការពិគ្រោះយោបល់ ចំនួន ៥ រួមមាន ៖ ១) កិច្ចពិគ្រោះយោបល់ពហុភាគីនៅកម្រិតវិស័យ, ២) កិច្ចពិគ្រោះយោបល់នៅថ្នាក់រាជធានី/ខេត្ត, ៣) កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិនមែន រដ្ឋាភិបាល, ៤) ការរៀបចំ និងការប្រពឹត្តទៅនៃក្រុមការងារបច្ចេកទេសចម្រុះ និង ៥) ការរៀបចំសូចនាករតាមដានរួមគ្នាឆ្នាំ ២០១៩-២០២៣ ក្នុងគោលដៅពង្រីក វិសាលភាព និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គអភិវឌ្ឍន៍ទាំងអស់បាន ចូលរួមពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ,ពិភាក្សាបញ្ហាប្រឈម ព្រមទាំងកំណត់សកម្មភាពគន្លឹះ ដើម្បីសម្រេចលទ្ធផលនៃកិច្ចសហប្រតិការអភិវឌ្ឍន៍ ។

       គោលបំណងរួមនៃសេចក្តីណែនាំទាំង ៥ នេះ គឺ៖ ១-គាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរ និងសម្របសម្រួលហិរញ្ញប្ប ទានសហប្រតិបត្តិ ការសម្រាប់ការអនុវត្តគោលនយោបាយ ឬផែនការតាមវិស័យ និងកម្មវិធីកែទម្រង់ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤, និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា, ២-លើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃភាពជាដៃគូ និងធានាបានការចូលរួម ប្រកបដោយបរិយាប័ន្ន, ៣-លើកកម្ពស់ស័ក្តិសិទ្ធិភាព និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ។ ក្នុងនោះ សេចក្តីណែនាំនីមួយៗបាន កំណត់នូវគោលបំណង, គោលការណ៍, កិច្ចការអាទិភាព, និងយន្តការ ស្ថាប័នសម្រាប់អនុវត្ត និងដើម្បីពង្រឹងប្រសិទ្ធភាព និងរបៀបអនុវត្តការងារ ដែលស្របទៅ នឹងបរិការណ៍នៃកិច្ចអភិវឌ្ឍន៍កម្ពុជាកំពុងមានការវិវត្តឈានឡើង ។

     អង្គប្រជុំទាំងមូលបានពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងសេចក្តីណែនាំសម្រាប់អនុវត្តឧបករណ៍ និងយន្តការពិគ្រោះយោបល់នៃ យុទ្ធសាស្រ្តស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ ២០១៩-២០២៣ ។

       រាជធានីភ្នំពេញ, ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៩On Wednesday, 06 March 2019, the Council for the Development of Cambodia held a consultation meeting on Guidelines on partnerships mechanisms and tools for Implementing the Development Cooperation and Partnerships Strategy (2019-2023). This consultation meeting was chaired by His Excellency Chhieng Yanara, Minister Attached to the Prime Minister and Secretary General in charge of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC) with the participation of senior government officials from the Royal Government of Cambodia, representatives of Technical Working Groups, Head of cooperation of development partners, and civil society organisations representatives.

DCPS 2019-2023 for review and approval by the Royal Government of Cambodia through decision No.03 SSR dated on January, 11, 2019. The overarching objective of the DCPS for the period 2019-2023 is to further promote development effectiveness, especially in the context of a fast-changing global and national development architecture, and to support the implementation of national development priorities set out in the Rectangular Strategy - Phase IV.

This strategy sets up significant tools and mechanisms for the implementation. The main objective of the consultation meeting was to receive inputs and comments priors from relevant development actors to finalization of Guidelines on the use of these tools and mechanisms to expand the scope and provide opportunities for all relevant development actors to review progress of development and challenges and identify key activities to attain development results. CRDB/CDC has drafted five guidelines on partnership mechanisms and tools as followed:
       1. Sectoral multi-stakholder dialogue
       2. Provincial partnership dialogue
       3. Consultative meeting between the RGC and NGOs
       4. Role and Functioning of Technical Working Groups
       5. Joint Monitoring Indicators for 2019-2023

The overall objective of the five guidelines is to: 1. Support the Government's efforts to mobilize and coordinate funding for the implementation of sectoral policies or plans and reform programs in accordance with the Rectangular Strategy-Phase 4; National Development Strategy and Cambodia Sustainable Development Goals, 2- To promote transparency and accountability Of partnership and ensure inclusive participation 3-To promote development effectiveness through development progress, discuss challenges, and define priorities for strengthening cooperation in the future. Each guideline identifies objectives, principles, priorities, and institutional mechanisms arrangement for implementation, and to enhance efficiency of implementation approaches that are aligned with the evolving development context of Cambodia.

The meeting successfully discussed and provide more inputs on draft the DCPS guidelines.

       Phnom Penh, 06 March 2019