ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ          រាជរដ្ឋាភិបាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា 

សេចក្តីប្រកាសព័ត៌មាន

         នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៣:០០ នាទី នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការនីតិ សម្បទា និងអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពី ភាពជាដៃគូ និងសុខដុមនីយកម្ម (Partnership and Harmonization TWG) ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (..នា/..)។ កិច្ចប្រជុំនេះទទួលបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល លេខាធិការដ្ឋាន និងមន្ត្រីបង្គោលរបស់ក្រុមការងារ បច្ចេកទេសចម្រុះទាំង ១៩ វិស័យ និងប្រធានស្ថាប័នតំណាងដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ព្រមទាំងតំណាងសង្គម ស៊ីវិលប្រមាណ ១៥០ រូប។

         កិច្ចប្រជុំនេះមានគោលដៅចម្បងដើម្បី ពិនិត្យវឌ្ឍភាពក្នុងការប្តេជ្ញាអនុវត្តភាពស័ក្តិសិទ្ធិ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងកំណត់ទិសដៅឤទិ ភាពសំខាន់ៗសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្រិតជាតិ និងវិស័យ។ ក្នុងនោះ របៀបវារៈសំខាន់ៗដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំ រួមមាន ៖

        ១.  ការធ្វើសុពលភាពលទ្ធផលនៃការតាមដានអង្កេតការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៊ូសាន លើកទី ២   នៅប្រទេសកម្ពុជា ។ ស្របតាមការ               ប្តេជ្ញាសាកលដែលបានអនុម័តនាទីក្រុងប៊ូសាន ​​  សាធារណរដ្ឋកូរ៉េ ​​  ឆ្នាំ២០១១   កិច្ចការនេះបានដឹកនាំរៀបចំផ្ទាល់ដោយ    គ..នា/..ក               ចំនួនពីរលើក គឺ លើកទី ១ ប្រព្រឹត្តទៅ នៅឆ្នាំ ២០១៣ និង លើកទី ២ កំពុងស្ថិតក្នុងដំណើរការពិភាក្សា និងអនុម័ត

        ២.  ការពិនិត្យលើវឌ្ឍនភាពក្នុងការអនុវត្តសូចនាករតាមដានរួមគ្នា    (ឆ្នាំ ២០១៤-២០១៥)    និងការធ្វើបច្ចុប្បន្នភាព   លើសូចនាករនិងសម្មភាព               សម្រាប់ឆ្នាំ ២០១៦-២០១៨

        ៣. ការពិនិត្យលើវឌ្ឍនភាព   និងឤទិភាពការងារក្នុងការអនុវត្តគោលការណ៍ណែនាំស្តីពីតួនាទី   និងការប្រព្រឹត្តទៅរបស់ក្រុមការងារបច្ចេកទេស               ចម្រុះ ដែលទើបបានអនុម័តដោយ   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាខែមករា               ឆ្នាំ២០១៦

        ៤.   ការពិភាក្សាលើឯកសារទស្សនទាននៃរបាយការណ៍កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០១៦     និងការវាយតម្លៃ     អំពីប្រភពហិរញ្ញប្បទាន               សម្រាប់កិច្ចអភិវឌ្ឍន៍ ដែលគ្រោងរៀបចំដោយ គ..នា/..ក នៅត្រីមាសទី ២ និង ទី ៣ ឆ្នាំ ២០១៦

        ៥.   ការពិភាក្សាលើការត្រៀមរៀបចំវាយតម្លៃពាក់កណ្តាលឤណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ       និងការធ្វើមូលដ្ឋានីយកម្ម               គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

        ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើលទ្ធផលនៃការតាមដានអង្កេតការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៊ូសាន លើកទី ២ នៅប្រទេសកម្ពុជា ដែល គ..នា/..ក គ្រោងផ្ញើជូនក្រុមការងារភាពជាដៃគូសាកល ឱ្យបានមុនកាលបរិច្ឆេទ កំណត់នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ខាងមុខ។ កិច្ចប្រជុំ ក៏ បានកំណត់ទិសដៅឤទិភាពការងារសម្រាប់ក្រុមការងារ បច្ចេកទេសចម្រុះទាំងអស់ក្នុងការអនុវត្តសូចនាករតាមដានរួមគ្នា ព្រមទាំងគោលការណ៍ ណែ នាំស្តីពីតួនាទី និងការប្រព្រឹត្ត ទៅរបស់ក្រុមការងារបច្ចេកទេសចម្រុះ ពិសេសការរួមចំណែកគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

 

             រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦