សេចក្តីជូនព័ត៌មាន
Press Release

 

       (ភ្នំពេញ) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ប៉ូលីន ថាមេស៊ីស អ្នកសម្រប សម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (United Nations Resident Coordinator)។ គោលបំណងនៃជំនួបពិភាក្សានេះ គឺផ្ដោតទៅលើរបៀប វារៈមួយចំនួនដូចជា ការតាមដានវឌ្ឍនភាពនៃសំណើរបស់រាជរដ្ឋាភិបាលដែលបានលើកឡើងក្នុងវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព (HLPF) និងការត្រៀមខ្លួនសម្រាប់វេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (HLPF) ដែលនឹង រៀបចំនៅខែកញ្ញា ឆ្នាំ២០១៩ ។

       ក្នុងកិច្ចពិភាក្សានេះ ប្រព័ន្ធអង្គការសហប្រជាជាតិបានឯកភាពធ្វើការគាំទ្រដល់រាជរដ្ឋាភិបាលទៅលើ ១) ការកសាងសមត្ថភាពស្ថាប័នផ្នែកសិ្ថតិ ដោយធ្វើការពង្រឹងគុណភាពទិន្នន័យ និងចំណេះដឹងអ្នកផលិតនិងអ្នកប្រើប្រាស់ទិន្នន័យក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យតាមដាន និង វាយតម្លៃរួមទាំងការកែទម្រង់ការគ្រប់គ្រង និងកសាងសមត្ថភាពស្ថាប័ន។ ២)ការរៀបចំយុទ្ធសាស្ត្រវាយតម្លៃលើការចំណាយតាមរយៈការប៉ាន់ ស្មានលើការចំណាយធនធានសម្រាប់ការអនុវត្ដគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ និងការកៀរគរហិរញ្ញប្ប ទានដោយរៀបចំក្របខណ្ឌហិរញ្ញប្បទានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ។

        គួរបញ្ជាក់ផងដែរ ការសម្រេចបាននូវការងារអាទិភាពទាំងនេះ នឹងជម្រុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលបានធនធានទិន្នន័យ និងសមត្ថភាព គ្រប់គ្រាន់សម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាប្រកបដោយប្រសិទ្ធភាព។
      
ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ, ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩
(Phnom Penh) On Thursday, August 8, 2019, His Excellency Chhieng Yanara, Minister Attached to the Prime Minister and Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia, hosted a meeting with Ms. Pauline Tamesis, United Nations Resident Coordinator, to discuss on follow-up actions of the RGC request made at the High Level Political Forum (HLPF) and preparations for the HLPF in September 2019.

During the meeting, the UN system agreed to provide support to RGC on 1) Institutional capacity development for statistics by strengthening the quality of data and capability of both the producers and the users of data, together with extra refreshed efforts to improve M&E systems and carry out institutional reforms. 2) Create SDGs financing framework as a tool to do SDGs costing and financing.

It is worth mentioning that achieving these priority works will enable the Royal Government of Cambodia to have adequate resources, data and capacity to monitor and evaluate the progress of the implementation of the Sustainable Development Goals effectively.

       Phnom Penh, August 8, 2019