ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ             រាជរដ្ឋាភិបាល

      ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា 

សេចក្តីប្រកាសព័ត៌មាន

          

          នាព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុម​​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមាន កិច្ចសហការជាមួយស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ ​(JICA) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើ សុំហិរញ្ញប្ប ទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japanís ODA Request Survey Workshop) សម្រាប់ឆ្នាំ ២០១៧ ។ សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ។ ភាគីជប៉ុនដឹកនាំដោយឯកឧត្តម Takahisa TSUGAWA រដ្ឋមន្ត្រីនៃស្ថានទូតជប៉ុន និងលោក Itsu ADACHI ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា អមដោយមន្ត្រីជំនាញនៃស្ថានទូតជប៉ុន និងទីភ្នាក់ងារ JICA

         គោលបំណងនៃសិក្ខាសាលានេះ គឺការបង្កើនការយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីផ្តល់ហិរញ្ញប្បទានរបស់ជប៉ុនសម្រាប់តម្រង់ទិសក្នុងការ រៀបចំ សំណើគម្រោងរបស់កម្ពុជា​ ដើម្បីធានាឱ្យមានសង្គតិភាពជាមួយកម្មវិធីផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាឤទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់​កាលទី ៣ និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៤-២០១៨ ។

          អង្គសិក្ខាសាលាបានផ្តោតលើរបៀបវារៈ ៣ សំខាន់ៗ គឺ  

          ក-ការផ្តល់ព័ត៌មានអំពីការសម្រេចរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៦ លើគម្រោងនានាដែលកម្ពុជា បានលើកស្នើ

          ខ-គោលនយោបាយ និងឤទិភាពនៃការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន និង

          គ-កិច្ចដំណើការ និងបែបបទក្នុងការរៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឆ្នាំ ២០១៧ ។

          អង្គសិក្ខាសាលាបានដំណើរការ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងគោលដៅបន្តពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង ២ តាមរយៈការពិភាក្សាផ្លាសប្តូ់រយោបល់ និងការបកស្រាយបំភ្លឺពីសំណាក់ភាគីញក់ព័ន្ធ សម្រាប់រៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ឥតសំណង ។

          ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់ ដែលបានផ្តល់ហិរញ្ញប្បទានជាច្រើន សម្រាប់ចូលរួមស្តារ និងអភិវឌ្ឍកម្ពុជា ។ ចាប់ ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៥ ជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២ ៦២០ លានដុល្លារឤមេរិក ស្មើនឹងជិត ១៥% នៃ ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ។ ក្នុងឆ្នាំ ២០១៥ ជប៉ុនបានផ្តល់ហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារឤមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៩៩ លានដុល្លារ និងកម្ចីសម្បទានចំនួន ៣៦ លានដុល្លារ ហើយក្នុងឆ្នាំ ២០១៦ ហិរញ្ញប្បទានឤចមានទំហំប្រហាក់ប្រហែលនឹងឆ្នាំ ២០១៥ ដែរ ។ ហិរញ្ញប្បទានទាំងនេះត្រូវបានប្រើប្រាស់ សម្រាប់គាំទ្រដល់ វិស័យឤទិភាព ៣ នៃកិច្ចសហប្រតិបត្តិការ គឺ : ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យសង្គមកិច្ច និងការពង្រឹង អភិបាលកិច្ច ។ ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ជប៉ុនបានចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ។ ក្នុងនោះ រួមមាន គម្រោងស្តារឡើងវិញស្ពានជ្រោយចង្វារ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម និងគម្រោងស្តារ ឡើងវិញសម្ភារៈសម្រាប់សកម្មភាពដោះមីន ជំហានទី៧ ជាដើម ។ ទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ជប៉ុនក្នុងការបន្ត កិច្ចសហប្រតិបត្តិការ ទោះបីកម្ពុជាកំពុងឈានឡើងពីចំណាត់ថ្នាក់នៃប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាបក៏ដោយ ។ រាជរដ្ឋាភិបាលសូមវាយតម្លៃខ្ពស់ចំញេះភាពជាដៃគូ និងកិច្ចសហការល្អរវាងប្រទេសទាំង ២ និង សូមសម្តែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន  ដែលបានបន្តផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា សម្រាប់គាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។

រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦